អាជ្ញាធរនិងអង្គការក្រៅរដ្ឋាភិបាល ចែកអំណោយជូនពលរដ្ឋក្រីក្រ១០០គ្រួសារ ដែលរុះរើលំនៅដ្ឋានចេញពីចំណីស្ទឹងសៀមរាប

0
11

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនគ្រួសារក្រីក្រ១០០គ្រួសារដែលរុះរើចំណីស្ទឹងសៀមរាប មករស់នៅក្នុងភូមិធម្មជាតិ ឃុំរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី ប្រធានគំរោងអន្តរជាតិអង្គការគាំទ្រសាលារៀនជនបទ ស្មៀនឃុំ ក្រុមយុវជន ស.ស.យ.ក ស្រុកបន្ទាយស្រី ដែលជាការឧបត្តម្ភពីអង្គការគាំទ្រលាលារៀនសិស្សជនបទ និងភួយចំនួន១០០ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលស្រុកផងដែរ ។

គួរបញ្ជាក់ថា ការចែកអំណោយប្រព្រឹត្តឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្នុងមួយគ្រួសារទទួលបានអំណោយដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ស្ករស។

បន្ថែមពីនេះទៀត លោកអភិបាលក៏បានឧបត្តម្ភភួយចំនួន១០០ ដែលជាថវិកាផ្ទាល់ខ្លួន ហើយក៏មានការឧបត្តម្ភគ្រាប់ពូជបន្លែជូនទៅដល់១០០គ្រួសារ ដែលជាអំណោយរបស់លោកជំទាវ វណ្ណ លុយ ដោយក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែ១០កញ្ចប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here