ភ្នំពេញ៖ សមាជិកគណៈកម្មាធិការលទ្ធកម្មបានណែនាំដល់ក្រុមអ្នកសំណង់យកចិត្តទុកដាក់ធ្វើការងារតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដារនៃគម្រោង ដើម្បីធានាបាននូវគុណភាពនៃសំណង់ ជាពិសេសសូមយកចិត្តទុកដាក់លើបញ្ហាបរិស្ថានដែលក្រុមការងារបានធ្វើរួចសូមប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះផ្លូវមួយខ្សែនេះមិនត្រឹមតែជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទេ ប៉ុន្តែវាជាខ្សែផ្លូវមួយសម្រាប់ទេសចរផងដែរ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការណែនាំ និងចង្អុលបង្ហាញពីលោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង លោក សន សេង និងលោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យមើល និងធ្វើការតាមដានវាយតម្លៃលើការងារសាងសង់ផ្លូវបេតុងចំនួន១ខ្សែ ដែលមានប្រវែង ២២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង សម្រាប់ឆ្នាំ២០២០ នៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងនោះបាននឹងកំពុងសាងសង់បានប្រវែងចំនួន ១០៤ម៉ែត្រ ហើយលោកទាំងពីរបានណែនាំដល់ក្រុមអ្នកសំណង់យកចិត្តទុកដាក់ធ្វើការងារតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដារនៃគម្រោង ដើម្បីធានាបាននូវគុណភាពនៃសំណង់ ជាពិសេសសូមយកចិត្តទុកដាក់លើបញ្ហាបរិស្ថានដែលក្រុមការងារបានធ្វើរួចសូមប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះផ្លូវមួយខ្សែនេះមិនត្រឹមតែជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទេ ប៉ុន្តែវាជាខ្សែផ្លូវមួយសម្រាប់ទេសចរផងដែរ៕