អបអរសាទរ! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ-១៩

0
17

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល បានចុះផ្សាយថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កាល ពីខែមករា ឆ្នាំ២០២០ ការយាល័យសេដ្ឋកិច្ចសេណេហ្កាល់បានចុះផ្សាយរបាយការណ៍ ស្ដីពីការផ្ដល់ចំណាត់ថ្នា្កក់ដល់ ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះ ប្រទេសកម្ពុជាឈរនៅចំណាក់ថ្នាក់លេខ៣ បន្ទាប់ពី Saint Kitts និងNevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ីស្សែល។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេ ហ្កាលដដែលបានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមាន ពិន្ទុ ១/១ (១ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ ថ្នាក់) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប៊្រុយណេ ដែលមានពិន្ទុ ០,៩៩»។

ក្រសួងបន្ដថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការ មកទស្សនាទោះប៊ីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិ មួយផ្សេងទៀតរបស់ប្រទេសកម្ពុជា និងជាឱកាស ដ៏ល្អក្នុងការផ្សព្វផ្សាយ «កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ» ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។

ក្នុងន័យនេះ ក្រសួងទេសចរណ៍កម្ពុជា សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ការជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៩-១៩ របស់កម្ពុជា និងស្នើសុំ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ដែគូអភិវឌ្ឍន៍ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងដ៏រីករាយនេះដល់ដៃគូពាក់ព័ន្ធ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា «កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូដ -១៩»៕

LEAVE A REPLY

Please enter your comment!
Please enter your name here