ស្វែងយល់អំពីភ្នំយាយសំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

0
10

ភ្នំពេញ៖ ភ្នំយាយសំ មានទីតាំងស្ថិតនៅភូមិយាយសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ។

មានរឿងច្រើនពាក់ព័ន្ធនឹងបារមីនៅភ្នំយាយសំ។ ព្រះចៅអធិការវត្តគិរីសំស័ក្តធ្លាប់ចាំឃ្លាំមើលអ្នកណាឱ្យប្រាកដដែលបោស សំអាតស្លឹកពោធិ៍នៅលើភ្នំ។ លទ្ធផលគឺ មិនឃើញ(ជាបារមី)។ ការ ស្នងរូប(ផ្លូវក្នុង)ឃើញមានប្រាសាទលើកំពូលភ្នំ មានលក្ខណៈដូច លានប្រជុំទ័ព កាលសម័យព្រះអង្គច័ន្ទរាជា។

នៅលើទីតាំងគ្រឹះប្រាសាទ ទាហានខ្មែរក្រហមបានយកគ្រឿងចក្រអិចទៅកាប់កាយដើម្បីកសាងទីតាំងកាំភ្លើងធំ។ នៅត្រង់នោះ ជាទួលមាន រៀបថ្មបន្តុបលើគ្នាជាខឿន ហើយបច្ចុប្បន្ននេះ លើទួលនោះ មានអាស្រមដម្កល់រូបសំណាកព្រះមាតា។ មានស្រះទឹកមួយនៅជិត នោះដែលបច្ចុប្បន្នរីងខះ។ មានផ្ទាំងថ្មធំៗផុសដោយធម្មជាតិដែល មានរូបរាងដូចសត្វនាគ។ ភ្នំយាយសំវែង ហើយ មានល្អាងច្រើនដែលទាមទារការសិក្សាបន្ថែម។ គេអាចមើលឃើញទិដ្ឋភាព ក្រុងប៉ោយប៉ែតពីលើភ្នំនេះ។

នៅជើងភ្នំ ពលរដ្ឋធ្លាប់បានកាយដីឃើញវត្ថុបុរាណ(កុលាលភាជន៍ និងចម្លាក់ព្រះពុទ្ធបដិមាធ្វើអំពីថ្ម)។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ សម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់៕

ប្រភព៖ Heritages Diary- បេតិកភណ្ឌ ប្រចាំថ្ងៃ

LEAVE A REPLY

Please enter your comment!
Please enter your name here