ភ្នំពេញ៖ មន្រ្តីមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទ ខេត្តបាត់ដំបងជំរុញ ឱ្យ គ្រប់សហគមន៍ទាំងអស់ត្រូវគោរពតាមកិច្ចសន្យាជាមួយ ក្រុមហ៊ុន ហើយ កសិករ ត្រូវមាន ភាពស្មោះត្រង់ ជាមួយ ក្រុមហ៊ុន ត្រូវ រក្សា គុណភាព បន្លែ សរីរាង្គ ដោយ មិន ក្លែងបន្លំ។
លោក ប៉ុ ញ ឧ ត្ត ម អនុប្រធាន មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តបាត់ដំបង បានឱ្យដឹង នៅ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ ថា តាមរយៈ ការធ្វើ កិច្ចសន្យា កសិកម្ម រវាង សហគមន៍ ដាំ បន្លែ និង ក្រុមហ៊ុន ជប៉ុន នេះ គឺ បានធ្វើឱ្យ សហគមន៍ ទទួលបាន ផលប្រយោជន៍ ច្រើន ក្នុង ការផលិត បន្លែ សរីរាង្គ មានដូចជា ៖ បន្លែ ស្លឹក និង បន្លែ យក មើម ដើម្បី ឆ្លើយតប ទៅនឹង តម្រូវការ ចង់បាន រប ស់ ក្រុមហ៊ុន ហើយ រក្សា តម្លៃ ថែម ទៀតផង។
លោក បាន បន្តថា ការចុះកិច្ចសន្យា រវាង សហគមន៍ និង ក្រុមហ៊ុន នេះ គឺជា ជំហាន មួយ ក្នុង ការផលិត បន្លែ សរីរាង្គ ដោយ មិន ប្រើប្រាស់ គីមី ហើយ ប្រជាកសិករ ទទួលបាន តម្លៃ ទីផ្សារ ខ្ពស់ ដោយ មិន បារម្ភ ខ្លាច ផលិតផល បាន ហើយ គ្មាន ទីផ្សារ នោះទេ ហើយ ពួកគាត់ នឹង ទទួលបាន ប្រាក់ចំណូល ច្រើន។
លោកក៏បានជំរុញឱ្យគ្រប់សហគមន៍ទាំងអស់ត្រូវគោរពតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ត្រូវរក្សាគុណភាពបន្លែសរីរាង្គដោយមិនក្លែងបន្លំ។
គួឲ្យដឹងផងដែរថា សហគមន៍ ដាំ បន្លែ សំរោង ឫស្សី នៅ ស្រុក ថ្មគោល ខេត្តបាត់ដំបង បាន ចុះ កិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុន ជប៉ុន ផលិត បន្លែ សរីរាង្គ ដើម្បី លក់ ទៅកាន់ ផ្សារ ទំនើប ( អ៊ី អន ភ្នំពេញ ) ដែល នេះ ជាការ លើកទឹកចិត្ត ឱ្យ កសិករ ផលិត បាន កាន់តែច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ កសិកម្ម សំរោង ឫស្សី បាននិងកំពុង ផលិត បន្លែ សរីរាង្គ ដែលមាន តម្លៃ ខ្ពស់ លើ ទីផ្សារ រួមមាន បន្លែ ស្ពៃក្តោប ពូជ ជប៉ុន ស្ពៃក្តោប បេះដូង ផ្កា ស្ពៃ ពណ៌ ស ផ្កា ស្ពៃ ពណ៌ ខៀវ ខាត់ណា ដើម ស្ពៃបូកគោ ស្ពៃហាង ស្ពៃ ហៃ ស៊ីម ស្ពៃក្រញាញ់ និង សាលាដ ជាដើម ដើម្បី ផ្គត់ផ្គង់ បន្លែ ឱ្យស្រប ទៅតាម តម្រូវការ ទីផ្សារ ក្នុងស្រុក និង ឆ្លើយតប ទៅ នឹង តម្រូវការ ចង់បាន រប ស់ ក្រុមហ៊ុន ហើយ រក្សា តម្លៃ ខ្ពស់ ថែម ទៀតផង ។ ក្នុង មួយ រដូវៗ ប្រជា សហគមន៍ អាច រកប្រាក់ ចំណេញ បាន ជាង ១០ លាន រៀល ហើយ ជា មធ្យម សហគមន៍ អាច ផ្គត់ផ្គង់ បន្លែ បាន ២ តោន ក្នុង មួយថ្ងៃ៕