រថយន្តរបស់លោក ដួង តារា ត្រូវចោរលួចកាច់កញ្ចក់ និងយកដុំថ្មវាយបំបែកកញ្ចក់ខាងស្តាំ ដល់មុខផ្ទះតែម្ដង

0
12

ភ្នំពេញ៖ រថយន្តរបស់ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី ត្រូវចោរលួចកាច់កញ្ចក់និងយកដុំថ្មវាយបំបែកកញ្ចក់ខាងស្តាំដល់មុខផ្ទះតែម្ដងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២១នេះ។

ក្រោយកើតមានបញ្ហាបែបនេះ លោក ដួង តារា បានបង្ហាញអារម្មណ៍សោកស្ដាយនិងបារម្ភចំពោះសុវត្ថិភាពរស់នៅប្រចាំថ្ងៃ ខណ:ផ្ទះរបស់លោកដែលកំពុងរស់នៅសព្វថ្ងៃក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះម្ដងរួចទៅហើយដែរ។

លោក ដួង តារា បានសរសេរលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ
ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរឲ្យសោកស្តាយយ៉ាងខ្លាំង។

ខ្ញុំសារកាមេរ៉ា មេីយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាងហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរឲ្យសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here