ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានអះអាងថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទោះបីកំពុងប្រឈមជាមួយ ការគំរាមកំហែងពីមេរោគកូវីដ-១៩។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ មករានេះថា “ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាវាកម្ពុជានៅតែអាចបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់បើទោះជាយើងបាននឹងកំពុងប្រឈមជាមួយ ការគំរាមកំហែងពីមេរោគកូវីដ-១៩ និងការរំខានពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ។ កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ជំរុញរាល់ការអភិវឌ្ឍនានា”៕