អភិបាលខេត្ដឧត្ដរមានជ័យ បញ្ជាក់ថាភូមិដែលមានអ្នកកើតជំងឺកូវីដ១៩ មិនបានទៅពិនិត្យព្យាបាលអាចប្រឈមការបិទភូមិ ទាំងមូលតែម្តង

0
13

ភ្នំពេញ៖ លោក ប៉ែន កុសល្យ អភិបាលខេត្ដឧត្ដមានជ័យថ្លែងថា ពលករកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន២២៨០នាក់ ដោយផ្តល់ការហូបចុកក្នុងមួយថ្ងៃ ៣ពេល ក្នុងនោះចំណាយថវិកាប្រមាណមួយដុល្លារក្នុងមួយថ្ងៃ។លោកបានបញ្ជាក់ថាក្នុងភូមិមួយបើមានបងប្អូនកើតជំងឺកូវីដ១៩ហើយមិនបានទៅពិនិត្យព្យាលឲ្យបានត្រឹមត្រូវទេនោះភូមិនោះអាចប្រឈមការបិទតែម្តង។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងក្នុងឱកាសដែលលោកចូលរួមក្នុងពិធីតែងតាំងមន្ត្រីគ្រប់គ្រង នាយក នាយករងវិទ្យាល័យ អនុវិទ្យាល័យនិងបឋមសិក្សា ក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថាមកដល់ម៉ោងនេះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន២២៨០នាក់ ដោយផ្តល់ការហូបចុកក្នុងមួយថ្ងៃ ៣ពេល ក្នុងនោះចំណាយថវិកាប្រមាណ មួយដុល្លារក្នុងមួយថ្ងៃ។

លោកអភិបាលខេត្តបន្តថា ខេត្ដតាមបណ្តោយព្រំដែនរួមមាន៖ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កំពុងប្រឈមជំងឺកូវីដ១៩ ហើយខេត្តខ្លះមានពលករខ្លះមកពីប្រទេសថៃ មានផ្ទុកមេរោគកូវីដ១៩ ចំណែកខេត្តឧត្តរមានជ័យមានភព្វ័វាសនាមិនមានពលករណាម្នាក់មានផ្ទុកជំងឺកូវីដ១៩នោះទេនេះបើគិតត្រឹមថ្ងៃទី១៣ ខែមករា។

លោកអភិបាលខេត្តក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានបងប្អូនមកពីក្រៅប្រទេស ត្រូវធ្វើការណែនាំឲ្យទៅធ្វើចត្តាឡីស័ក ចៀសវាងគេចវេសសម្ងំនៅក្នុងផ្ទះ ដែលបណ្តាលឲ្យពាក់ព័ន្ធដល់យើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here