ប្រុងប្រយ័ត្ន! ក្របីមួយក្បាលរត់ដេញវ័ធ ប្រជាពលរដ្ឋផ្អើលភូមិដំណាក់ស្រួច ស្រុកភ្នំស្រួច

0
11

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអំពាវនាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយមានករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ ក្នុងភូមិដំណាក់ស្រួច ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នៅវេលាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ។

តាមការឲ្យដឹងពីម្ចាស់សត្វក្របីឈ្មោះ ផូលាងភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថាកាលពីថៃ្ងទី១០ ខែមករា ឆ្នាំ ២០២១ គាត់បានទិញក្របីឈ្មោល១ក្បាល ពីខេត្ដកោះកុងដើម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន៤ថៃ្ងស្រាប់តែក្របីនេះ មានសភាពកាច សាហាវដេញជល់ ដេ ញវ័ត្ដគេ ឯង ប្រជាពលរដ្ឋក្នុងភូមិ ពិសេសគាត់ជាម្ចាស់ដែលបានដាក់ស្មៅអោយវាក៏ត្រូវវាជល់ផងដែរ ។

លោកបបន្តថាបច្ចុប្បន្ន ក្របី មួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោ យភូមិ។ លោកបានសំណូមពរដល់សមត្ថកិច្ចមេត្ដាជួយអន្ដរាគមន៍បន្ទាន់ ពិសេសជំនាញសត្វព្រៃជួយ ចាប់និងអាចឈានទៅសំលាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here