ថ្លើមធំមែន! ជនជាតិឡាវ ២នាក់ ហ៊ានលួចនាំថ្នាំញៀន ឆ្លងដែនចូលកម្ពុជា រាប់សិបគីឡូក្រាម

0
9

ស្ទឹងត្រែង៖ មន្រ្តីអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ បានបង្ក្រាប ករណីជួញដូរឆ្លងដែន ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ            ក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាជនជាតិ ឡាវ។

ហើយនៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២០នេះ មន្រ្តីអនុវត្តច្បាប់ បាននាំជនសង្ស័យមកបង្ហាញ ទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន    ៤១ដុំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត      ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here