ភ្នំពេញ៖ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុងបានដកហូត រណាយន្ដ២គ្រឿង។
យោងតាមរបាយការណ៍ ក្នុងសកម្មភាពល្បាតរបស់មន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃមន្ទីរបរិស្ថានខេត្តកោះកុង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ដែលមានលេខនិយាមកា ( UTM 0373768 – 12787336 ) និង ( UTM 0378353 – 1279477 ) បានប្រទះរណាយន្ត ០២គ្រឿង ដែលអញ្ញត្តជន បានលាក់ទុកក្នុងព្រៃ។
យោងតាមរបាយការណ៍ដដែល កម្លាំងបានធ្វើការដកហូតយកមករក្សាទុកស្នាក់ការពោធិ៍បឹង បណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្ត៕

