អាជ្ញាធរជាតិអប្សរា កាត់ក្រីនិងដកហូតដើមឈើហានិភ័យ១៣ដើម ក្នុងបរិវេណប្រាសាទភិមានអាកាស

0
11

ភ្នំពេញ÷ ដើមឈើហានិភ័យចំនួន ១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមាន អាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។

យោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។

ដើមឈើដែលកំពុងដកហូតរួមមាន ដើមពុទ្រា១ដើម ស្វាយព្រៃ១ដើម ឈើទាល១ដើម ពង្រ១ដើម ស្ពង់១ដើម និងពពូល២ដើម ដែលស្ថានភាពដើមឈើទាំងនេះបានងាប់ទាំងស្រុង ដុះជាប់កំពែងប្រាសាទជិតស្រះទឹក និងទ្រេតខ្លាំងទៅលើខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស ព្រមទាំងនៅជាប់ផ្លូវទស្សនាផង។ រីឯដើមឈើដែលកំពុងកាត់ក្រីមានចំនួន៦ដើមមាន ចាមរី១ដើម ព្រីង១ដើម អង្កោល១ដើម ឈើទាល១ដើម ស្ពង់១ដើម និងទ្រៀក១ដើម ដែលស្ថានភាពដើមឈើទាំងនេះនៅរស់ ត្រូវកាត់ក្រី១១មែកចេញ ដើម្បីជួយសម្រាលតួដើមកុំឲ្យដួលរលំ។ ការងារនេះចាប់ផ្តើមធ្វើពីថ្ងៃទី៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here