ពលករសម្រាកព្យាបាល និងស្រ្តីសម្រាលកូនក្នុងខេត្ដបន្ទាយមានជ័យ ទទួលថវិកាឧបត្ថមរបស់សម្ដេចតេជោ ហ៊ុន សែន

0
6

ភ្នំពេញ៖ ពលករសម្រាកព្យាបាល៥នាក់ អ្នកត្រូវះកាត់១នាក់ អ្នកសម្រាកព្យាបាលកំរិតស្រាល៤នាក់ ស្រ្តីជាពលករសម្រាលកូន២នាក់ និងរលូតកូនម្នាក់ ស្ថិតក្នុងខេត្ដបន្ទាយមានជ័យ បានទទួលប្រាក់ឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកអភិបាលខេត្ដ ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកថវិកាជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឧបត្ថម្ភដល់បងប្អូនពលករត្រឡប់មកពីប្រទេសដែលមានជម្ងឺធ្ងន់ស្រាលនិងស្ត្រីសម្រាលកូន នៅមន្ទីរបង្អែកសិរីសោភ័ណ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។

គួរបញ្ជាក់ឲ្យដឹងថានៅក្នុងពេទ្យបង្អែកសិរីសោភ័ណពលករដែលទទួលបានប្រាក់ឧបត្ថម្ភមានចំនួន៥នាក់ អ្នកជំងឺត្រូវវៈកាត់១នាក់ ទទួលបានថវិកា ១០ម៉ឺនរៀល ពលករសម្រាកព្យាបាលជំងឺកំរិតស្រាល ៤នាក់ ក្នុងមួយនាក់ថវិកា ២ម៉ឺនរៀល។ ហើយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី មានពលករស្ត្រីសម្រាលកូន ២នាក់ ក្នុងមានស្ត្រីវះកាត់ ១នាក់ទទួលបានថវិកា ២០ម៉ឺនរៀល និងស្ត្រីរលូតកូន ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ។

ជាមួយគ្នានោះពលករទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here