នាយករដ្ឋមន្ត្រី​ នឹង​ចាក់​វ៉ាក់​សាំង​កូវីដ​១៩មុនគេ

0
12

ភ្នំពេញ​:​ សម្ដេចតេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​នឹង​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ មុនគេដេីម្បីបង្កេីននូវជំនឿចិត្តដល់ជនរួមជាតិ។

សម្ដេចតេជោ​ហ៊ុន​សែន​បានសរសេរ​លេី​គេហទំព័រ​ហ្វេសប៊ុក​នៅថ្ងៃទី​១៦​ ខែមករា​ឆ្នាំ​២០២១នេះថា​ “ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថាយើងបានទទួលពី
សាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូ ងចំនួន១លានដូស។ថ្ងៃនេះដើម្បីបង្កើត នូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា
វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅ ខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំ រាប់សិបឆ្នាំមកហើយ។អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ ឈ្នះ”។

សូមរំលឹកថា​ សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពីរាត្រី​ថ្ងៃ​ទី​១៥​ខែ​មករា​នេះ​បាន​អះអាង​ថា​រដ្ឋាភិបាល​ចិន​ប្រកាស​ផ្ដល់​វ៉ាក់សាំង​កូវីដ​១៩ចំនួន​១លាន​ដូស​ដល់កម្ពុជាសម្រាប់ចាក់ដល់មនុស្ស៥០ម៉ឺននាក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here