ភ្នំពេញ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តាំផ្ញើដល់បងប្អូនអ្នកបើកបររថយន្តឈ្នួល និងបងប្អូនអ្នកដំណើរ ឱ្យចូលរួមទប់ស្កាត់ ការពារ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងចូលរួមធ្វើជាភ្នាក់ងារផ្តល់ព័ត៌មាន ឬរាយការណ៍ក្នុងករណីជួបពលករ ឬអ្នកមកពីប្រទេសថៃ។
ការផ្ដាំផ្ញើរនេះគឺធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងពេលលោកស្រីចុះសាកសួរសុខទុក្ខ សំណះសំណាលជាមួយក្រុមអ្នកអ្នកបើកបររថយន្តឈ្នួល និងអ្នកដំណើរ នៅចំណតរថយន្តខេត្ត៕