លោក ខៀវ កាញារីទ្ធ ៖អ្នកសារព័ត៌មានទាំងអស់ ហាមថតនៅដែនសមត្ថកិច្ចហាមឃាត់

0
9

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅ ក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញ កិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅ ក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញ កិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន      បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។

លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទី កន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here