អ្នកប្រេីប្រាស់ យានយន្តកែច្នៃសុីមាំង នឹងរងការផាកពិន័យតាមច្បាប់

0
10

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះអ្នកប្រេីប្រាស់យាន យន្តកែច្នៃសុីមាំង និងធ្វេីការផាកពិន័យតាមច្បាប់ហើយយកយានយន្តមករក្សាទុករយៈពេល៣ថ្ងៃ។

ក្នុងពេលដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះលោក ស ថេត បានផ្តល់ មតិណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ មិនត្រូវអនុវត្តលេីសពីការណែនាំឡេីយ។

លោកស្នងការបញ្ជាក់ថា ” ចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចរយ:ពេល ៣ថ្ងៃ”។

បន្ថែមលេីនេះទៀត លោកស្នងការ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វេីការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃសុីមាំង ណាដែលបង្កសម្លេងរំខានខ្លាំងដល់ការសម្រាករបស់ប្រជាពលរដ្ឋឡេីយ។

ជាមួយគ្នានោះដែរលោកស្នងការបានណែនាំឲ្យគ្រប់អធិការខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសហការគ្នា បញ្ជាកម្លាំងដេីម្បីចេញជួយសម្រួលចរាចរណ៍តាមគ្រប់គោលដៅដែលតែងតែកកស្ទះ ជាពិសេសត្រូវមានកម្លាំងចរាចរណ៍ចល័តដេីម្បីចុះជួយតាមគ្រប់គោលដៅក្នុងការដោះស្រាយឲ្យបានធូរស្រាលលេីបញ្ហាកកស្ទះ។

សូមបញ្ជាក់ថាការអនុវត្តការណែនាំអប់រំ និងឃាត់ដេីម្បីធ្វេីការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសម្លេងរំខាន នេះ សមត្ថកិច្ចនឹងធ្វេីការសហការជាមួយក្រសួងបរិស្ថាន ដេីម្បី ប្រេីប្រាស់ម៉ាសុីនក្នុងការវាស់កម្រិតសម្លេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here