ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ីស្នើដល់ឡានដឹកកម្មករទាំងអស់ក្នុងខេត្តកណ្តាល និងទូទាំងប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាប្រភេទឡានដែលមានលក្ខណៈស្តង់ដាសម្រាប់ដឹកកម្មករវិញដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាយថាហេតុលើកម្មករ។
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើង ក្នុងកិច្ចប្រជុំលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២១ ថាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតអង្គការមូលនិធិបង្ការរបួុសអាស៊ីស្នើឲ្យឡានដឹកកម្មករទាំងអស់ក្នុងខេត្តកណ្តាលនិងទូទាំងប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាប្រភេទឡានដែលមានលក្ខណះស្តង់ដាសម្រាប់ដឹកកម្មករវិញ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជយថាហេតុលើកម្មករ។
លោកបានបញ្ជាក់ថាឡានដែលដឹកកម្មករសព្វថ្ងៃមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេសម្រាប់ដឹកកម្មករប្រកបដោយសុវត្ថិភាព។ លោកបន្តថា នៅពេលដែលយើងរកឃើញបញ្ហានេះហើយ យើងនិងយកមកពិភាក្សាជាមួុយដៃគូពាក់ព័ន្ធដើម្បីជំរុញបញ្ហានេះអោយមានដំណោះស្រាយបានឆាប់រហ័ស៕