ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់កម្ពុជា ដោយឆ្នាំ២០២០កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារប្រទេសចិន ជិត៣០ម៉ឺនតោន។
យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ” នាថ្ងៃទី១៣ ខែមករា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា បរិមាណនៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួនជិត ៣០ ម៉ឺនតោន ស្មើនឹងអត្រា ៤១% នៃចំនួននាំចេញសរុប។ ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់ប្រទេសកម្ពុជា”៕