ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ ដែលពលរដ្ឋភាគច្រើនបានស្គាល់ថាជា មេដឹកនាំល្អប្រចាំខេត្ដ នៅវេលាព្រឹកថ្ងៃទី១៩ ខែមករា នេះបានបង្ហោះសារមួយឃ្លាអំពីបុគ្គលដែលបានបើករថយន្តចតលើវាលខ្សាច់ក្នុងខេត្ដព្រះសីហនុ ហាក់មិនចិត្ដនឹងទង្វើគ្មានសណ្ដាប់ធ្នាប់ របស់បុគ្គលនោះជាខ្លាំង។
យោងតាមហ្វេសបុកផេកផ្ទាល់ខ្លួនរបស់លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ បានបង្ហោះពាក្យមួយឃ្លាថា ” តេីនេះជាទង្វេីរ ឡូយឆាយ ឬ អួតអាង ថោកទាប ប្រិយមិត្ត? ” អមនឹងរូបភាពរថយន្តមួយគ្រឿនដែលមិនស្គាល់ពីអត្តសញ្ញាណម្ចាស់ឡើយ។ ក្នុងអត្ថន័យបង្ហោះក៏អាចបង្ហាញផងដែរថា លោកពិតជាមិនពេញចិត្ដនឹងទង្វើររបស់បុគ្គលជាម្ចាស់ឡានឡើយ៕


