សត្វដែលត្រូវពិឃាត លុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារបសុពេទ្យ និងសមត្ថកិច្ចជាមុនសិន

0
5

ភ្នំពេញ៖ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានលើកឡើងថាសត្វអាចពិឃាតបានលុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចមុនធ្វើការនាំចេញទៅកាន់ទីផ្សារអាជីវករពីឃាតសត្រូវតែបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចក្នុងការពិនិត្យសត្វ។

ក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការធ្វើអាជីវកម្មពិឃាតសត្វ និងប្រមូលទិញសត្វ សម្រាប់ឆ្នាំ២០២១ដល់អាជីករ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នៅទីសត្វឃាតដ្ឋានភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ លោក តាន់ ម៉េងឆាងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំបានលើកឡើងថាសត្តឃាតដ្ឋានត្រូវមានអនាម័យធ្វើការលាងសម្អាតសម្លាប់មេរោគលក្ខណៈបច្ចេកទេសបសុពេទ្យសម្ភារៈប្រើប្រាស់សម្រាប់ពិឃាដសត្វត្រូវមានអនាម័យល្អ អ្នកគ្មានភារកិច្ចហាមចេញចូលសត្វឃាតដ្ឋានដោយគ្មានការអនុញ្ញាតត្រូវរក្សាសណ្តាប់ធ្នាប់សន្តិសុខនិងរបៀបរៀបរយក្នុងសត្វឃាតដ្ឋានសត្វសម្រាប់ពិឃាតត្រូវរក្សាទុកនៅកន្លែងបង្ឃាំងសត្វនៅក្នុងសត្វឃាតដ្ឋានរយៈពេល ១២ ទៅ ២៤ ម៉ោងមុនធ្វើការពិឃាត។

លោកបន្តថា ត្រូវផ្ដល់ទឹកផឹកឲ្យបានគ្រប់គ្រាន់តែមិនផ្ដល់អាហារឡើយក្នុងរយៈពេលបង្ឃាំងនេះ ហាមធ្វើទារុណកម្មសត្វដូចជាវាយដំបង ច្រកទឹក ច្រកចំណីនិងការធ្វើទារុណកម្មតាមរូបភាពផ្សេងទៀត សត្វអាចពិឃាតបានលុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចនៅក្នុងសត្វឃាតដ្ឋាននោះសត្វត្រូវលាងសម្អាតមុនធ្វើពិឃាតនិងផលិតផលសត្វត្រូវលាងសម្អាតរក្សាទុកឬព្យួរតាមលក្ខណៈបច្ចេកទេសសាច់និងផលិតផលសត្វត្រូវតែឆ្លងកាត់ការត្រួតពិនិត្យអនាម័យបោះត្រាឬអូសត្រាឬបិទស្លាកសម្គាល់លើកញ្ចប់សាច់និងមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីភ្នាក់ងារបសុពេទ្យសមត្ថកិច្ចនៅក្នុងសត្វឃាដដ្ឋានសត្វអាចពិឃាតបានលុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចមុនធ្វើការនាំចេញទៅកាន់ទីផ្សារអាជីវករពីឃាតសត្រូវតែបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចក្នុងការពិនិត្យសត្វ។

លោក តាន់ ម៉េងឆាង ក៏បានអំពាវនាវដល់ម្ចាស់សត្តឃាតដ្ឋានទាំងអស់ត្រូវគោរពច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វឲ្យបានត្រឹមត្រូវ។ សូមអាជីវករទាំងអស់ត្រូវយកសត្វ គោ ក្របី និងជ្រូកមកពិឃាត នៅទីសត្តឃាតដ្ឋានស្រុកដើម្បីងាយស្រួលក្នុងការពិនិត្យមានជំងឺ ឬគ្មានជំងឺការពារកុំឱ្យឆ្លងដល់សត្វផ្សេងៗ និងមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here