បញ្ជូនជនសង្ស័យ ២នាក់ទៅកាន់សាលាដំបូងខេត្ដ ពីបទរុករានព្រៃដើម្បីយកធ្វើជាកម្មសិទ្ធ

0
4

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកអនុប្រធានការិយាល័យនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានដឹកនាំមន្រ្តីឧទ្យានុរក្សចុះល្បាតដល់ចំណុចត្រពាំងកកោះ ជួបជនសង្ស័យ ចំនួន ០២នាក់ ប្រព្រឹត្តបទល្មើសកាប់គាស់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធ ដែលល្មើសនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (មាត្រា៦២ ចំណុច១)។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងទៀតថា ក្រុមការងារ បានដកហូតរណាយន្ត ចំនួន ០៤គ្រឿង និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះវិហារ។

LEAVE A REPLY

Please enter your comment!
Please enter your name here