សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យព្រះកុសមៈ

0
6

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិះដង្ហែតាម ព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងនៃយើង និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ច អំពីសុខមាលភាពនៃការរស់នៅ របស់ប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយប្រចាំឆ្នាំដ៏ឧត្តុង្គឧត្តម ជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៥ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្រះកុសមៈ។

មន្ទីរពេទ្យព្រះកុសមៈ ជាមន្ទីរពេទ្យបង្កើតឡើងក្រោមស្នាព្រះហស្ត សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាព របស់មន្ទីរពេទ្យក្នុងការព្យាបាលពិនិត្យ និងព្យបាលជំងឺជូនដល់ប្រជានុរាស្រ្តកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here