លោកព្រះ! អត់ប្រាប់មន្ត្រីជំនាញ លេងនាំគ្នាសែងគ្រាប់បែក ទម្ងន់ជាង ២០០គីឡូក្រាម មកដាក់ឲ្យដេកលើពូក ជាប់ជញ្ជាំងផ្ទះ

0
5

ភ្នំពេញ៖ មានប្រជាពលរដ្ឋបានប្រទះ ឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ហើយក៏នាំគ្នាសែងគ្រាប់បែកនោះ មកដាក់លើពូកជាប់ជញ្ជាំងផ្ទះតែម្ដង។

លោក ហេង រតនា បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ មករានេះថា «ម្យ៉ាងដែរ ជួបប្រទះឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ចេះនាំគ្នាសែងគ្រាប់បែកនោះ មកដាក់លើពូកជាប់ជញ្ជាំងផ្ទះហ្នង»។

ជាមួយគ្នានោះលោក ហេង រតនា បានអំពាវនាវជាថ្មី ហាមប៉ះពាល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ករណីជួបប្រទះឃើញ និងទទួលបានពត៌មាន សូមទាក់ទងរាយការណ៍ ជូនកំលាំងស៊ីម៉ាក់ ឬកំលាំងនគរបាលមូលដ្ឋាន ដើម្បីសហការដោះស្រាយជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here