ក្រសួងធម្មការ សរសើរថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលសាមគ្គីបំពេញការងារបានយ៉ាងល្អ

0
7

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានកោតសរសើរ ដល់ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ ក៍ដូចជាមន្ត្រីជំនាញ ទាំងអស់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គីបំបេញការងារបានយ៉ាងល្អធានារក្សាសន្តិសុខជូនពលរដ្ឋ និង កសាងអភិវឌ្ឍន៍រីកចម្រើន សមិទ្ធផលនានាយ៉ាងច្រើនផុសរូបរាងឡើងជាបន្តបន្ទាប់។

លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានថ្លែង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្នងកាអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីប្រជុំជន ទីរួមខេត្តត្បូងឃ្មុំ ព្រមទាំងសំណេះសំណាលក្រុមកម្មករសាងសង់នេះបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច តេជោ ហ៊ុន សែន ប្រមុខកម្ពុជា ថ្នាក់ដឹកនាំក្រសួងធម្មការ និងថ្នាក់ដឹកនាំទាំងអស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក៍ដូចជាបានណែនាំឲ្យក្រុមការងារសាងសង់ទាំងអស់ សូមបំពេញការងារដោយមានការប្រុងប្រយ័ត្ន និងត្រូវថែទាំសុខភាព អោយបានល្អ ជាពិសេសរស់នៅឲ្យមានអនាម័យស្អាតជៀសផុតពីជំងឺកូវីដ១៩។

លោកសម្ដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ក៍ដូចជាមន្ត្រីជំនាញទាំងអស់ នៃរដ្ឋបាលខេត្ត ដែល បានរួមសាមគ្គីបំបេញការងារ បានយ៉ាងល្អ ធានារក្សាសន្តិសុខជូនពលរដ្ឋ និងកសាងអភិវឌ្ឍន៍ រីកចម្រើន សមិទ្ធផលនានា យ៉ាងច្រើនផុសរូបរាងឡើងជា បន្តបន្ទាប់ដោយឡែកសួនច្បារថ្មីនាមុខសាលាខេត្តត្បូងឃ្មុំ នេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តក្នុងការទាក់ទាញនូវភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេវា ក៏ជា កន្លែងមួយសម្រាប់ប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយជួបជុំទស្សនាកម្សាន្តសប្បាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងហាត់ប្រាណផងដែរ។

លោកបន្ថែមថា ទាំងនេះគឺជាលទ្ធផលយ៉ាងត្រចះត្រចង់ អភិវឌ្ឍន៍ឥតឈប់ឈរ ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើអោយកម្រិតជីវភាពបានកាន់តែប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា ក្រុមកម្មករសាងសង់ចំនួន ប្រមាណជាង៣០នាក់ បានទទួលអំណោយក្នុងម្នាក់ សារ៉ុង ១ ប្រេងកូឡា ១ដប និងនិងថវិកាមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here