ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វេីការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យ អ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ។
លោកបានណែនាំបែបនេះ ក្នុងកិច្ចប្រជុំ ស្តីពី ការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាប បទល្មេីស ពាក់ព័ន្ធការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រសេន៍ និងល្បែងសុីសងខុសច្បាប់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២១ មករា ឆ្នាំ២០២១។
លោក ស្នងការបានបញ្ជាក់ថា ” សូមធ្វេីការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វេីការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យ អ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុត្តការងារ ឬកំពុងតែធ្វេីការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មេីស បង្ក្រាបបទល្មេីស ក៏ដូចជាកំពុងធ្វេីការជំនាញសំខាន់ផ្សេងៗទៀត “។
ឧត្តមសេនីយ៍ឯក ស ថេត បន្តថា ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នោះសមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន៕




