រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវតែមានច្បាប់អនុញ្ញាត ធ្វើអាជីវកម្មត្រឹមត្រូវ

0
8

ភ្នំពេញ៖ ទេសរដ្ឋមន្ដ្រីចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍អំពាវនាវ ឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវតែមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹម ត្រូវដែលមានការអនុញ្ញាតដោយមន្ទីរ ឬក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងការអញ្ជើញចុះពិនិត្យសក្តានុពល និងវឌ្ឍនភាព នៅរោងចក្រផលិតទឹកស្អាត និងរោងចក្រថ្មម៉ាបនៅខេត្តក្រចេះនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានអំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវតែមានច្បាប់អនុញ្ញាតធ្វើអាជីវកម្ម      ត្រឹមត្រូវ ដែលមានការអនុញ្ញាតដោយមន្ទីរ ឬក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ទេសរដ្ឋមន្ដ្រីបានបន្តថា ក្នុងការធ្វើអាជីវកម្មពុះច្រៀកអារកាត់ថ្មទាំងអស់ ត្រូវតែរក្សាទុកដាក់កាកសំណល់      ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់។

ទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់និយោជក និយោជិត កម្មករ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រផលិតទឹកស្អាតនៅ ក្រុងក្រចេះ ក៏ដូចជារោងចក្រអារចៀកថ្មម៉ាបនៅក្នុងតំបន់ស្រុកស្នួល ខេត្តក្រចេះទាំងអស់ ត្រូវធ្វើអនាម័យ ថែទាំរក្សាសុខភាពឱ្យបានល្អអនុវត្តន៍ឱ្យបាននូវការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងហសគមន៍របស់យើង។

គួឲ្យដឹងថា ក្នុងដំណើរចុះបំពេញការងារនៅខេត្តក្រចេះនាពេលនោះ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជើញពិនិត្យមើលការអភិវឌ្ឍវិស័យរោងចក្រ និងសិប្បកម្ម វិស័យទឹកស្អាតនៅក្នុងក្រុងក្រចេះ និងពិនិត្យមើលរោងចក្រអារច្រៀកថ្មម៉ាបចំនួន២កន្លែង គឺរោងចក្រអារច្រៀកថ្មម៉ាបរបស់ក្រុមហ៊ុន លោកឧកញ៉ា ឡេ រិទ្ធី និងរោងចក្រអារចៀក ថ្មម៉ាបរបស់ក្រុមហ៊ុន លោកឧកញ៉ា មឿង សុខ នៅក្នុងចំណុចជើងភ្នំព្រិច ភូមិល្វៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល និងការពិនិត្យមើលពីសក្តានុពលនៅក្នុងខេត្ត ក្រចេះពាក់ព័ន្ធ នឹងវិស័យឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here