ភ្នំពេញ៖ ពលករ១៣៥នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានា ក្រោយពីបានគោរពតាមវិធានការធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ដបន្ទាយមានជ័យបានឲ្យដឹងថា នៅមណ្ឌលធ្វើចត្តាឡីស័កខេត្ត ស្ថិតនៅទីតាំងភូមិកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានអនុញ្ញាត្តឲ្យបងប្អូនពលករចេញចំនួន១៣៥នាក់ ស្រី ៧០នាក់ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ (លទ្ធផលធ្វើការពិនិត្យសំណាកចំនួន២លើក អវិជ្ជមាន )ឲ្យបានត្រឡប់ទៅកាន់លំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានា តាមរយៈរថយន្តដឹកជញ្ជូនកងទ័ព៕