អភិបាលខេត្ដបាត់ដំបង ណែនាំអាជ្ញាធរច្របាច់បញ្ចូល ទីតាំងមណ្ឌលចត្តាឡីស័ក ខ្លះដើម្បីពន្លឿនឲ្យសិស្សចូលរៀន

0
8

ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្ដបាត់ដំបង បានណែនាំដល់រដ្ឋបាលស្រុកទាំង ៣ ជាប់ព្រំដែន រួមមាន៖ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពិនិត្យទីតាំងសាលារៀនដែលជាមណ្ឌលចត្តាឡីស័កហើយត្រូវយកទីតាំងមណ្ឌលចត្តាឡីស័កណាមួយច្របាច់បញ្ចូលគ្នា និងត្រូវលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបើកដំណើរការសិក្សាឡើងវិញផងដែរ។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ក្នុងការអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប កិច្ចការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌលចត្តាឡីស័កក្នុងខេត្តបាត់ដំបងថា មណ្ឌលចត្តាឡីស័កក្រុង ស្រុក មួយចំនួនបានធ្វើការលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូអ្នកគ្រូ និងបានបើកដំណើរការឱ្យសិស្សានុ សិស្សចូលរៀនវិញហើយ រួមមាន៖ មណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង( វិទ្យាល័យព្រះមុន្នីវង្ស) មណ្ឌលចត្តាឡីស័កស្រុកថ្មគោល (វិទ្យាល័យជ្រៃ) និងមណ្ឌលចត្តាឡីស័កស្រុកសង្កែ (វិទ្យាល័យអន្លង់វិល)។

លោកអភិបាលខេត្ដ បានណែនាំដល់រដ្ឋបាលស្រុកទាំង ៣ ជាប់ព្រំដែន រួមមាន៖ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពិនិត្យទីតាំងសាលារៀនដែលជាមណ្ឌលចត្តាឡីស័ក ហើយត្រូវយកទីតាំងមណ្ឌលចត្តាឡីស័កណាមួយច្របាច់បញ្ចូលគ្នា និងត្រូវលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបើកដំណើរការសិក្សាឡើងវិញផងដែរ។

គួរឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ពលករដែលវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កសរុបប្រមាណ ៣.០៧៩នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ១.៧១០នាក់ បញ្ជូនទៅបណ្តាខេត្តផ្សេងៗ ៣១៩នាក់ នៅសល់ក្នុងមណ្ឌលចត្តាឡីស័ក ១.០៥០នាក់ ហើយករណីកើតថ្មីចំពោះពលករមានផ្ទុកជំងឺកូវីដ-១៩ សរុប១៧នាក់ ជាសះស្បើយចំនួន ៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត ចំនួន ១០នាក់ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here