បឹងតាមោកធ្វើឲ្យ សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយចាំមិនភ្លេច ព្រោះចុះហត្ថលេខា លើអនុក្រឹត្យមួយខុស

0
11

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសោកស្ដាយ      យ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើអនុក្រឹត្យមួយខុស កាលពីអតីតកាល ដែលកំណត់ពីផ្ទៃបឹងតាមោក ដោយសារតែទុកចិត្ត លើសេនាធិការខ្លាំងពេក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ មករានេះ ថា នៅទីក្រុងភ្នំពេញកាលពីមុន សុទ្ធតែបឹងទាំងអស់ សូម្បីតែផ្ទះរបស់សម្ដេច និងវិមានឯករាជ ក៏សាងសង់លើព្រែកដែរ។

សម្ដេចតេជោបញ្ជាក់ថា «យើងមានបឹងរាំង បឹងព្រលឹត បឹងកេងកង យើងមានបឹងនេះ បឹងនោះ សុទ្ធតែបឹងទាំងអស់ នៅទីក្រុងភ្នំពេញ ចុះពេលនោះម៉េចគេលុបបាន ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន ក្រែងត្រូវកាអភិវឌ្ឍន៍ បើត្រូវការអភិវឌ្ឍន៍ វាត្រូវការលុប ម៉េចជំនាន់មុនធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបាន»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ខ្ញុំសុំបញ្ចាក់ថា និយាយពីបឹងតាមោកមួយ ខ្ញុំស្ដាយនោះស្ដាយ ស្ដាយត្រង់ខ្ញុំចុះហត្ថលេខា លើអនុក្រឹត្យមួយខុស ម៉េចបានថាខុស ឲ្យមកធ្វើអនុក្រឹត្យឲ្យឯងចុះហត្ថលេខា ទឹកឡើងដល់ណាព្រំដែនដល់នោះ អាហ្នឹងកាលពីមុនអត់មានអនុក្រឹត្យ ដល់ពេលឲ្យទៅធ្វអនុក្រឹត្យ យកតាមគំរូ លី គឹមហាន ។ ប្រជាពលរដ្ឋបានសួរថា តើព្រំដែនឡូនេសាទនៅដល់ណា បងលី គឹមហាន គាត់ឆ្លើយថា ទឹកឡើងដល់ណា គឺឡូនេសាទដល់ទីនោះ ដល់ចឹងទេខ្ញុំ ចង់ឲ្យកំណត់តំបន់ដែលត្រូវការពារ ស្រាប់តែមកព្រះអើយ ទៅមើលក្នុងអនុក្រឹត្យ សុទ្ធតែស្រែប្រាំងរបស់ប្រជាជន ខ្ញុំនឹងកាត់បន្តទៀតប្រាប់ឲ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន បើមិនកាត់ឲ្យប្រជាជន»។

សម្ដេចបន្តថា ដីប្រជាជនកំពុងតែធ្វើស្រែប្រាំង យកដាក់ក្នុងអនុក្រឹត្យ ឲ្យទៅជាដីរដ្ឋដែរ ខណៈដែលខែប្រាំងគោកទឹកអស់ ថាជាបឹងដែរ ។ សម្ដេចបញ្ជាក់ខ្លីថា «ខ្ញុំស្ដាយណាស់ ប៉ុន្តែអនុក្រឹត្យនេះទុកឲ្យខ្ញុំចាត់ចែង»។

សម្ដេចបន្ថែមថា អភិវឌ្ឍកាន់តែច្រើន ទីក្រុងប្រទេសយើងក៏កាន់តែរីកធំ កន្លែងធ្វើការក៏កាន់តែច្រើន។ សម្ដេចក៏បានឲ្យអគ្គបញ្ជាការកងទ័ព និងមន្ទីរពេទ្យពីរកន្លែង (ក្នុងនោះមានពេទ្យកាល់ម៉ែត) ពង្រីកមកខាងបឹងតាមោក ហើយការពង្រីកនេះគ្មានពាក់ព័ន្ធ ជាមួយកាស្តុកទឹកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here