ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់ សាំងស៉ីណូហ្វាម របស់ចិន នឹងមកដល់ប្រទេសកម្ពុជា ហើយសម្ដេច ជាអ្នកចាក់មុនគេបង្អស់ ដើម្បីបង្ហាញគុណភាពវ៉ាក់សាំងជូនប្រជាជនខ្មែរទូទាំងប្រទេស។
ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបន្ដថាថៃប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ជាង១លានដូស ហើយថៃនឹងទិញវ៉ាក់សាំងរបស់ចិនប ន្ថែមទៀត ជាង៩លានដូស។
សម្ដេចថា ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី បានប្រើប្រាស់វ៉ាក់សាំងរបស់ចិន មុខប្រជាជន របស់ខ្លួន។
សម្ដេចតេជោ មានប្រសាសន៍ថា «វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់ប្រទេសកម្ពុជា លើកដំបូងនៅខែកុម្ភៈនេះ ហើយខ្ញុំ សូមប្រកាសថា នៅពេលវ៉ាក់សាំងមកដល់ព្រលានយន្ដហោះពោធិ៍ចិនតុង ខ្ញុំនឹងចេញទៅទទួលខ្លួនឯងនូវវ៉ាក់សាំង នេះ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន៥០ម៉ឺននាក់។
សម្ដេចថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ នឹងចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយឥតគិតថ្លៃ ហើយគ្មានការបង្ខំនោះទេ ពោលអ្នកណាចង់ចាក់ក៏បាន អ្នកណាមិនចង់ចាក់ក៏បាន៕