ផ្ទះ៨ខ្នង ជាអំណោយរបស់សម្ដេចតេជោ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន ខេត្តបាត់ដំបង

0
9

ភ្នំពេញ៖​ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន៨ខ្នងជូន អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ                  ខេត្តបាត់ដំបង។

ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក អ៊ុក ឃ្នួច អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាអគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាអនុប្រធានសមាគមអតីតយុទ្ធជនខេត្ត និងឯកឧត្តម អស់លោកថ្នាក់ដឹកនាំ និងក្រុមការងារ សមាគមអតីតយុទ្ធជន ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥។

លោក ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងពីការយកចិត្តទុកដាក់របស់ សម្តេច ទាំងពីរ លើសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិក អតីតយុទ្ធជនកម្ពុជា មិនដែលភ្លេចឡើយ ហេតុនេះបងប្អូនដែលទទួលបានផ្ទះរបស់សម្តេច ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ព្រោះបងប្អូនមានលំនឹងហើយ បន្ទាប់ពីបានទទួលផ្ទះនេះ។

សូមបញ្ជាក់ផងដែរថា ផ្ទះទាំង៨ខ្នង ក្នុងចំណោមផ្ទះទាំង ២៣៣ខ្នង របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដែលបានធ្វើការប្រគល់នាឱកាសនោះ សាងសង់អំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់១ម៉ែត្រ ដែលជាអំណោចដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនចំនួន៨គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីជំរកសមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here