ភ្នំពេញ៖ យោងតាមសារបង្ហោះរបស់អាជ្ញាធរស្រុកមង្គលបុរីបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ខា រិន អាយុ ២៣ឆ្នាំលេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ពីក្បាលព្រលប់នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ គាត់ទើបវិលត្រលប់ពីប្រទេសថៃ។
យោងតាមប្រភពដដែល អាជ្ញាធរសូមប្រកាសដល់អ្នកពាក់ព័ន្ឋ មេត្តាជួយស្រាវជ្រាវស្វែងរក អោយត្រលប់មកវិញ៕