ក្រសួងពាណិជ្ជកម្ម បានអនុវត្តគម្រោងផលិតផលសំខាន់‌ៗ ៥មុខ ក្នុង១៨ខេត្ដ ចែកចេញជាបីមណ្ឌលភូមិភាគ

0
9

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានអនុវត្តគម្រោង ដោយផ្តោតលើផលិតផល សំខាន់ៗ ចំនួន០៥មុខ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និង សូត្របៅ ហើយបាននិងកំពុងអនុវត្តន៍ នៅក្នុងខេត្តគោលដៅចំនួន១៨ ចែកចេញជាបីមណ្ឌលភូមិភាគគឺ មណ្ឌលភូមិភាគនិរតី បណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលខេត្តសៀមរាបស្ថិតនៅក្នុងមណ្ឌលភូមិភាគនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងការអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងផ្សារកសិផល និងចំណីអាហារ (FAM) និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ុនដាសទ្រី ខូ អិល ធីឌី (LYLY)នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ជំរុញឲ្យភាគីទាំងពីរសហការគ្នា ដើម្បីធ្វើឲ្យដំណើរការនៃការផ្គត់ផ្គង់ និង បញ្ជាទិញផលិតផលកសិពាណិជ្ជបន្លែ រក្សាឲ្យបាននូវនិរន្តរភាព ទាំងបរិមាណ និងគុណភាព។

លោករដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរត្រូវមានការចែករំលែកនូវព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគី ពាក់ព័ន្ធនានា ដើម្បីធ្វើការដោះស្រាយនូវរាល់បញ្ហានានាដែលអាចកើតមានឡើងក្នុងដំណើរការនៃការ ផ្គត់ផ្គង់ និងបញ្ជាទិញ និងត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រ ចំពោះ ផលិតផលដែលមានគុណភាព សុវត្ថិភាព ដែលកសិករផលិតបាន។

លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការសហការគ្នាក្នុងការ ការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ – ពាណិជ្ជកម្ម បន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នា ក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះនៅក្នុងទីផ្សារ កាន់តែមានភាពរីកចំរើនមួយកម្រិតទៀត។

លោករដ្ឋមន្ត្រីបន្ថែមថា កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ក៏ប៉ុន្តែការផ្គត់ផ្គង់ ដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត ខណៈពេលដែល កសិករជួបប្រទះនូវភាព មិនប្រាកដប្រជានៃតម្លៃកសិផលដែលផលិតបាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានអនុវត្តគម្រោង ដោយផ្តោតលើផលិតផល សំខាន់ៗ ចំនួន០៥មុខ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និង សូត្របៅ ហើយបាននិងកំពុងអនុវត្តន៍ នៅក្នុងខេត្តគោលដៅចំនួន១៨ ចែកចេញជាបីមណ្ឌលភូមិភាគគឺ មណ្ឌលភូមិភាគនិរតី បណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលខេត្តសៀមរាបស្ថិតនៅក្នុងមណ្ឌលភូមិភាគនេះ។

គួរឲ្យដឹងថផងដែរថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផល និងចំណីអាហារ និងក្រុមហ៊ុន លី លី ហ្វីងអ៊ុនដាសទ្រី ខូ អិល ធីរឺ ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផល កសិពាណិជ្ជកម្មបន្លែនាពេលនេះគឺជាសមិទ្ធផលមួយទៀតដែលកើតចេញពីការប្រឹងប្រែងរបស់គម្រោង AIMS ក្រសួងពាណិជ្ជកម្ម ក្នុងការ តភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here