បន្ទាយមានជ័យ៖ ពលករវិលមកពីប្រទេសថៃធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កកម្រិត២កងវ៉ា បានត្រលប់ទៅគេហដ្ឋានតាមបណ្ដាខេត្ដរៀងៗខ្លួន ដោយរថយន្ដកងទ័ព។
រដ្ឋបាលខេត្ដបន្ទាយមានជ័យបានណែនាំដល់ពលករថា ត្រូវអនុវត្តនិងប្រកាន់ភ្ជាប់នូវការរស់នៅតាមបែបគន្លងថ្មី ដោយត្រូវធ្វើអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងពេលមានបញ្ហាសុខភាព ត្រូវទៅពិគ្រោះ និងព្យាបាលជាមួយក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ឬទំនាក់ទំនងតាមលេខ ១១៥៕