ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យមាឃបូជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្តកណ្តាល តំណាងអភិបាលរាជធានីភ្នំពេញ មេបញ្ជាការរងលើផ្ទៃប្រទេស ប្រធាននាយកដ្ឋានអង្គរក្ស ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នងការរងខេត្តកណ្តាល ស្នងការខេត្តកំពង់ឆ្នាំង ស្នងការរងខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕