វិធានការ ការពារការចម្លងជំងឺកូវីដ-១៩ នៅតាមកម្មវិធីបុណ្យ ជប់លៀង និងរៀបអាពាហ៍ពិពាហ៍

0
9

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំទៅដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវយ កចិត្តទុកដាក់ខ្ពស់ជំរុញ និងពង្រឹងការអនុវត្តវិធានការ ការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធី    បុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ជាដើម នៅតាមមូលដ្ឋានរបស់ខ្លួន។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលផ្ញើជូនអភិបាលរាជធានី ខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋម ន្ត្រី បានឯកភាព ប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិ បាល នៅតាមមូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះ មុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេង ៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធានការសុខាភិបាល ដូចខាងក្រោម៖

ទី១ -ណែនាំឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅ ក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេស បន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ ជាដើម។

ទី២ -រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយ រក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ា ងតិច១.៥ម៉ែត្រឡើងទៅ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ប្រាំនាក់ ក្នុងមួយតុ ដែលទំលាប់ពីមុនអង្គុយ១០នាក់។

ទី៣ -ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ          ឱបគ្នាជាដើម។

ទី៤ -ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។

និងទី៥ -អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេល រៀបចំកម្ម វិធីសង្គមនានា ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

បន្ថែមពីនេះ រដ្ឋមន្ដ្រីសុខាភិបាល ក៏មានក្ដីសង្ឃឹមថា អភិបាលរាជធានី-ខេត្ត ទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវវិធានការសុខាភិបាល ក្នុងពេលរៀបចំក្នុងវិធីសង្គមនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here