សូមបង្កើនការប្រុងប្រយ័ត្ន! បុរសម្នាក់បេីកត្រាក់ទ័រភ្ជួរដីចម្ការសុខៗ ស្រាប់តែជាន់មីនតោនផ្ទុះរងរបួសធ្ងន់

0
5

ភ្នំពេញ៖ មានករណីផ្ទុះមីនតោននៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣០នាទីព្រឹក ដែលបានបណ្តាលឱ្យរងរបួស អ្នកបើកបរត្រាក់ទ័រម្នាក់ និងខូចខាតត្រាក់ទ័រមួយគ្រឿងទាំងស្រុង។

បើយោងតាមអាជ្ញាធរមីន បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើង នៅពេលជនរងគ្រោះ        កំពុងភ្ជួរដីចម្ការ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន            ខេត្តបាត់ដំបង។

ជាមួយគ្នានោះដែរ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចូលប្រកបរបរក្នុងតំបន់សង្ស័យ ហេីយនៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here