ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដី ២៥ហិចតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
គួរជម្រាបថា ក្រសួងបរិស្ថានបានអភិរក្សភ្នំគុហារហ្លួង (ល្អាងប្រចៀវ) ជាតំបន់បេតិកភណ្ឌ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់ ហើយគុហារហ្លួង ក៏បានចុះបញ្ជីជាទីតាំងបុរាណរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕