ស្ត្រីវ័យក្មេងកម្ពុជា កាន់តែច្រើនចាប់ផ្ដើម ចាប់អារម្មណ៍ទៅលើវិស័យ បច្ចេកវិទ្យារ៉ូបូតទិច

0
6

ភ្នំពេញ៖ កម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាលើកទី១៦ ថ្ងៃទី២ក្រោមប្រធានបទបច្ចេកវិទ្យា និងរ៉ូបូតទិច បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យដោយក្នុងឱកាសនោះ យើងសង្កេតឃើញថាមានស្ត្រីវ័យក្មេងជាច្រើនរូប បានចូលរួមធ្វើបង្ហាញគម្រោងរបស់ខ្លួន ដើម្បីប្រកួតប្រជែង និងចែករំលែក បទពិសោធន៍របស់ខ្លួនទាក់ទង នឹងវិស័យបច្ចេកវិទ្យារ៉ូបូទិច ដែលនេះជារូបភាពមួយ និងចំណុចចាប់ផ្ដើម ជួយកែប្រែផ្នត់គំនិត របស់ស្ត្រីវ័យក្មេងផ្សេងទៀត បោះបង់ការគិតថាវិស័យនេះសម្រាប់តែបុរសទៀត។

កម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រថ្ងៃទី២ នេះត្រូវបានរៀបចំដោយមានកម្មវិធីផ្សេងៗ សម្រាប់យុវជនដូចជាវីដេអូអប់រំបទសម្ភាសន៍ ការសម្តែងសិល្បៈ ការប្រកួតប្រជែង ស្ទែមby Smart និងសិក្ខាសាលា ស្ដីពីអាជីពការងារ ក្នុងវិស័យបច្ចេកវិទ្យា និងរ៉ូបូតទិច ជាដើម។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាដៃគូសហការរៀបចំកម្មវិធីនេះ ក៏បានចូលរួមថ្លែងសន្ទរកថាបិទកម្មវិធីផ្ដល់សារជំរុញលើកទឹកចិត្ត ដល់យុវជនឱ្យចាប់អារម្មណ៍ ទៅលើវិស័យស្ទែម និងចេះឈោងចាប់ឱកាសអភិវឌ្ឍខ្លួនឱ្យស្របតាមភាព រីកចម្រើន នៃវិស័យបច្ចេកវិទ្យា។

សូមជម្រាបថា កម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាលើកទី១៦នេះ បានប្រព្រឹត្តទៅ អនឡាញជាលើកដំបូងដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ដែលនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២១ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here