ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក ដែលត្រូវរួមគ្នាការពារ និងអភិរក្ស។
តាមរយ:ហ្វេសប៊ុក នាថ្ងៃទី២៧ មករានេះក្រសួងបរិស្ថាន បញ្ជាក់ថា” រៀងរាល់ថ្ងៃក្នុងរដូវប្រាំនេះ ចាប់ពីព្រលឹមរហូតដល់ថ្ងៃ រៀប លិច មាន គេ ឃើញ សត្វ ក្រៀល ទាំង ហ្វូងៗ ចុះស៊ីចំណីក្នុងបឹង នៃតំបន់ការពារទេសភាពអន្លង់ព្រីង ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក ដែលត្រូវរួមគ្នាការពារ និងអភិរក្ស ដើម្បីការរស់នៅដោយចីរភាព”៕