ទូតជប៉ុនទស្សនកិច្ច គម្រោងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជាក្នុងខេត្ដកំពង់ធំ

0
6

ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅទីតាំងគម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជានៅក្នុងខេត្តកំពង់ធំ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតជប៉ុនបានឲ្យដឹងថា លោកទូតបានចុះទៅសាលាបឋមសិក្សាជីមាក់ដើម្បីទស្សនាកម្មវិធីអាហារសាលា។ នៅក្នុងកម្មវិធីនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជាត្រីកំប៉ុង ហើយអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានយកមកធ្វើជាស៊ុបត្រី។ យើងពិតជាមានអារម្មណ៍រំភើបនៅពេលឃើញស្នាមញញឹមរបស់ក្មេងៗជាច្រើននៅពេលពួកគេញ៉ាំអាហារ។

ជាមួយគ្នានោះ លោកឯកអគ្គរាជទូតបានទៅទស្សនាការដ្ឋានសាងសង់អគារទីទួលសុវត្ថិភាព ក្នុងវត្តខ្សាច់ជីរស់ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អគារទីទួលសុវត្ថិភាពនេះនឹងក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយដូចជាទឹកជំនន់និងគ្រោះរាំងស្ងួត។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលជប៉ុន សង្ឃឹមថា គម្រោងទាំងនេះនឹងកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយសង្រ្គោះ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here