ចាប់ខ្លួនជនជាតិវៀតណាម ៣នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

0
5

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានជនបរទេសជាជនជាតិវៀតណាម ៣នាក់ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ទៅធ្វើការជាប់ព្រំដែនប្រទេសថៃ ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ និងសាកសួរពុំមានឯកសារស្របច្បាប់ ត្រូវបាននាំខ្លួនធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

ដោយមានការឯកភាពពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនអន្តោប្រវេសន៍ បានចាត់មន្រ្តីការិយាលយ័ជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here