ហេតុអ្វីបានជាលោកអ្នក គួរតែធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ទៅកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.4?

0
9

នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone 6s ឬថ្មីជាងនេះដើម្បីកែសម្រួលភាព ចន្លោះប្រហោងមួយចំនួន និងបានបន្ថែមមុខងារដ៏សំខាន់ មួយសម្រាប់ទូរសព្ទ iPhone 12។

ជាដំបូង សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone 12 ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ពិនិត្យមើល ប្រសិនបើប្រព័ន្ធកាំមេរ៉ានៅក្នុងទូរសព្ទ iPhone 12 របស់ពួកគេត្រូវបានប្ដូរ ឬជួសជុលដោយប្រើឧបករណ៍ ដែលមិនមានគុណភាព ឬមិនមែនជារបស់ក្រុមហ៊ុន Apple ផ្ទាល់ក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីការជួសជុល។

ដូច្នេះសម្រាប់លោកអ្នក ដែលត្រូវការជួសជុលកាមេរ៉ារបស់ទូរសព្ទ iPhone 12 នោះ លោកអ្នកអាចចូលទៅមើលនៅក្នុង Settings ដើម្បីពិនិត្យមើលពីគុណភាព របស់កាមេរ៉ាបាន ព្រោះបើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ប្រព័ន្ធកាមេរ៉ាទាំងនោះមិនត្រឹមតែ មិនអាចថតរូបបានច្បាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យទូរសព្ទលោកអ្នក ឈប់ដំណើរការបានទៀតផង នៅពេលដែលលោកអ្នកប្រើ កម្មវិធីកាមេរ៉ាមួយចំនួន។

ប៉ុន្តែចំណុចមួយទៀត ដែលមានសារៈសំខាន់បំផុត សម្រាប់ការធ្វើបច្ចុប្បន្នភាពនេះ គឺការកែសម្រួលភាពចន្លោះប្រហោងមួយចំនួន ដែលអាចឱ្យជនខិលខូចប្រើកម្មវិធីមេរោគ ដើម្បីវាយលុកចូលទៅក្នុងទូរសព្ទពីចម្ងាយ នៅពេលដែលលោកអ្នកចូលទៅ ក្នុងគេហទំព័រដែលមានមេរោគរបស់ពួកគេ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់ទូរសព្ទរបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នក ធ្វើបច្ចុប្បន្នភាពឱ្យបានឆាប់រហ័ស ព្រោះក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារនេះគឺអាចនៅតែបន្ត មាននៅឡើយនាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here