ភ្នំពេញ៖ ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ល្លាំងស៊ីម៉ាក់ ប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង១៣.០០០គ្រាប់ តាមរយ:ការរាយការណ៍របស់ប្រជាពលរដ្ឋ។
តាមរយ:ហ្វេសប៊ុក លោក ហេង រតនា បានលើកឡើង ដោយកោតសរសេីរថ្នាក់ដឹកនាំ និងកងកំលាំងប៉ូលីសក្នុងក្របខណ្ឌ័ទូទាំងប្រទេស ដែលបានរួមសហការគ្នាជាមួយមន្ត្រីជំនាញសុីម៉ាក់ក្នុងការឆ្លេីយតបនឹងសំនូមពររបស់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សក្នុងការដោះស្រាយក្តីភ័យខ្លាចសុខសុវត្ថិភាពរបស់ពួកគាត់ចំពោះគ្រោះថ្នាក់ដោយយុទ្ធភណ្ឌ័មិនទាន់ផ្ទុះសំណល់ពីសង្គ្រាម។
លោកបញ្ជាក់ថា ” ជាក់ស្តែងក្នុងឆ្នាំ២០២០កន្លងទៅនេះ ប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង១៣.០០០គ្រាប់ តាមរយ:ការរាយការណ៍របស់ប្រជាពលរដ្ឋ និងក្រុមការងារបានជួបអប់រំប្រជាពលរដ្ឋបានជាង៦០០.០០០ខ្នងផ្ទះ គិតជាមនុស្សរាយជាង១.២០០.០០០នាក់។ រួមគ្នាដេីម្បីសុខសុវត្ថិភាពភូមិ-ឃុំ និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន”៕