មនុស្ស២នាក់ ស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះ ឃ្លាំងស្ដុកទំនិញក្នុង ខណ្ឌបឹងកេងកង

0
9

ភ្នំពេញ៖ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមានមនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។ ឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គីភ័យដែលឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងសហការគ្នាជួយអន្តរាគមន៍។

សូមបញ្ជាក់ថា មានអគ្គីភ័យ ឆាបឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ។ ដោយឡែកចំពោះមូលហេតុដែលនាំអោយកើតអគ្គិភ័យ និងការខូចខាតសមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ។ បច្ចុប្បន្នទីតាំងខាងលើកំពុងត្រូវបានកម្លាំងបង្ការនិងពន្លត់អគ្គីភ័យកំពុងបន្តបាញ់ទឹកពន្លត់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះចេញចេញពីឃ្លាំងខាងលើហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាននិងខាងរថយន្តពន្លត់ អគ្គីភ័យគ្រប់អង្គភាពចេញអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ប្រជាពលរដ្ឋដែលនៅជាប់នោះថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here