ប្រទះឃេីញគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ M-117 ទម្ងន់ជាង៣០០ គីឡូក្រាមនៅស្រុកទឹកឈូ

0
8

ភ្នំពេញ៖ យោងតាមហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ បានឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋដែលបានប្រទះឃេីញគ្រាប់ទម្លាក់ពីយន្តហោះប្រភេទM-117 ទម្ងន់៧៥០ផោន (ប្រមាណ៣៤០គីឡូក្រាម) ចំនួន១គ្រាប់ ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ក្នុងជម្រៅប្រមាណ៥ម៉ែត្រកំលាំងជំនាញអង្គភាពសុីម៉ាក់បានដោះបន្សាបនិងដឹកជញ្ជូនដល់គោលដៅដោយសុវត្ថិភាព។

លោកបន្តថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM-117 នេះមានទម្ងន់ក៏ធ្ងន់ និងមានប្រសិទ្ធភាពកំលាំងផ្ទុះក៏ខ្លាំង អាចចាត់ទុកជាប្រភេទមួយដែលរកឃេីញញឹកញាប់និងអាចជាប្រភេទគ្រាប់បែកធំមួយ បន្ទាប់ពីប្រភេទគ្រាប់បែកធំៗ២ប្រភេទទៀត។ នេះជាមរតកនៃសង្គ្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here