ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញបានធ្វើការបង្ក្រាបនិងដកហូតបានសាច់សត្វកែសមួយក្បាលទម្ងន់៣០គីឡូក្រាមនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ យោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងថា កែះត្រូវបានចាត់ជាក្រុមប្រភេទសត្វព្រៃកំពុងរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។
ចំនួននៃសត្វកែសកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលពពួកសត្វនេះផងដែរកំពុងប្រឈមមុខទៅនឹងការគំរាមកំហែងធំៗចំនួនពីរគឺ៖ ការបាត់បង់ទីជម្រក និងការបរបាញ់ដើម្បីយកសាច់ ស្នែង និងផ្នែកផ្សេងៗនៃខ្លួនប្រាណ៕