រីករាយថ្ងៃចុងសប្ដាហ៍! ស្វែងយល់អំពី ភ្នំជញ្ជាំង ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

0
9

ភ្នំពេញ៖ ភ្នំជញ្ជាំង ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយ៤គ.ម ពីសាលាខេត្ត។

ភ្នំនេះមានល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រម៉ា ល្អាងប្រចៀវ ជាដើម។ កាលពីមុន ធ្លាប់មានទឹកធ្លាក់ពីលើភ្នំខួបប្រាំង-វស្សា( ឥឡូវមានតិចនៅរដូវប្រាំង)។ តាមអបិយជំនឿ ប្រជាពលរដ្ឋធ្លាប់បានខ្ចីចាន(បារមី) និងឮភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំ។ លោកតារដ្ឋ លោកតាឆាងមានបារមីខ្លាំង នៅភ្នំនេះ។

ភ្នំជញ្ជាំងខ្ពស់ជាងគេបំផុតនៅខេត្តបន្ទាយមានជ័យ និងអាច មើលឃើញទិដ្ឋភាពក្រុងសិរីសោភ័ណទាំងមូលពីលើកំពូលភ្នំ។ ចេតិយតម្កល់ព្រះសារីរិកធាតុបាន និងកំពុងកសាងនៅលើកំពូលខ្ពស់បំផុតដើម្បីរក្សាបាននូវសេចក្តីសុខ និងភាពលូតលាស់ទៅមុខ។ ការតម្កល់ទេវតានៅកន្លែងខ្ពស់គឺ ដើម្បីឈ្នះពពួកបិសាចអសូរ្យកាយ ដែលធ្វើឱ្យកម្ពុជាបែកបាក់។ គេមានគម្រោងកសាងខ្សែរ៉តជិះកន្ត្រកសម្រាប់ជិះឡើងទៅចេតិយ។ នៅស.វ.ទី២១ នេះ នៅលើកំពូលភ្នំម្ខាងទៀត(សេចក្តីប្រាថ្នា)គេគ្រោងកសាងប្រាសាទមួយមានរចនាបទបុរាណ និងអាយុកាលយូរអង្វែងដើម្បីមោទនភាពជាតិខ្មែរ។

សូមបញ្ជាក់ថា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង។ ព្រះចៅអធិការសូមបិណ្ឌបាតផ្ទាំងសូឡា ធុងដាក់សំរាម និងបង្គន់អនាម័យពីក្រសួង និងសប្បុរសជនដើម្បីលើកស្ទួយតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here