ផ្អាកមិនឲ្យឡានធុនធំ ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃ១ កុម្ភៈ

0
12

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រយៈពេលមួយព្រឹក ក្នុងអំឡុងពេលបើកការដ្ឋានការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវ ការរោងចក្រប្រព្រឹត្តកម្ម ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតដល់បញ្ចប់កម្មវិធី។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ មករា បានឲ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទី ពិធីបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវ ការរោងចក្រប្រព្រឹត្តកម្ម ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យបង ប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ យានយន្តខាងលើមេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរ ឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទ ដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here